www.acledaft.com

អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ សូម​ស្វាគមន៍

អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ជា​អ្នក​បន្ត​វេន​ពី អង្គការ អេស៊ីលីដា ដោយ​អនុ​លោម​តាម​អនុ​ក្រឹត្យ​លេខ: ៤៧៦ អនក្រ-បក ចុះ​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០១៣ របស់​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ស្តី​ពី​បរធន​បាល​កិច្ច​ហិរញ្ញវត្ថុ និង​ប្រកាស​លេខ: ១០៤១ សហវ-ប្រក ចុះ​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០១៤ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការ​គ្រប់​គ្រង និង​ការ​ត្រួត​ពិនិត្យ​បរធន​បាល​កិច្ច​ហិរញ្ញវត្ថុ ។

អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ បាន​ទទួល​វិញ្ញា​បន​បត្រ​ចុះ​បញ្ជី​បរធន​បាល​កិច្ច​ហិរញ្ញវត្ថុ លេខៈ ២៦៩ សហវ.អឧហ ចុះ​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០១៥ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មាន​ការិយាល័យ​ចុះ​បញ្ជី​នៅ​អគារ​លេខ​៦១ មហាវិថី​ព្រះ​មុនីវង្ស សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ។

អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ មាន​គោល​បំណង និង​តួនាទី ដូច​ខាង​ក្រោម ៖

  • បង្កើត​នូវ​កាលា​នុវត្តភាព​ការងារ និង​ផ្តល់​ប្រភព​ចំណូល ដើម្បី​ចូល​រួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ។
  • ជួយ​លើក​ស្ទួយ និង​ជួយ​គ្រាំទ្រ​ដល់​ការ​រីក​ចម្រើន នៃ​វិទ្យាសាស្ត្រ​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច រួម​មាន វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​ផ្តោត​សំខាន់​ទៅ​លើ​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ ។
  • លើក​ស្ទួយ​កាលា​នុវត្តភាព​សេដ្ឋកិច្ច និង​អប់រំ​ដល់​យុវជន និង​ប្រជា​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប ។
  • ចូល​រួម​ចំណែក​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​កម្ម​ហិរញ្ញវត្ថុ តាម​រយៈ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ស្រុក ។

អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ជា​ភាគទុនិក​មួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​បាន​បង្កើត​ឡើង អនុលោម​តាម​ច្បាប់​នៃ​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា មាន​គោល​ដៅ​លើក​ទឹក​ចិត្ត​ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឱ្យ​ប្រកាន់​ខ្ជាប់​នូវ​គោល​បំណង ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម និង​រក្សា​នូវ​សញ្ជាតិ​ជា​ក្រុមហ៊ុន​ខ្មែរ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ត្រូវ​បន្ត​អនុវត្ត​ដោយ​ផ្ទាល់ និង​ដាច់​ដោយ​ឡែក​នូវ​គោល​បំណង​មិន​រក​ប្រាក់​ចំណេញ ដូច​បាន​រៀប​រាប់​ខាង​លើ ។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ធ្វើ​សកម្មភាព​ជា​ប្រយោជន៍​ដល់​ជន​ទូទៅ និង​មិន​អនុវត្ត​គោល​បំណង​ចម្បង ដើម្បី​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​ឯកជន​ផ្ទាល់​ខ្លួន​ឡើយ ។

អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ មិន​មែន​ជា​ស្ថាប័ន​នយោបាយ និង​មិន​ចំណុះ​ឱ្យ​គណៈ​បក្ស​នយោបាយ​ណា​មួយ​ឡើយ ។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ អាច​ប្រើ​ប្រាស់​មធ្យោបាយ​ហិរញ្ញវត្ថុ ដូច​បាន​កំណត់​ក្នុង​អនុស្សរណៈ និង​លក្ខន្តិកៈ នេះ​តែ​ប៉ុណ្ណោះ ។ គ្មាន​បុគ្គល​ណា​មួយ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ផ្តល់​តម្លៃការ​ខ្ពស់​ដោយ​វិសមាមាត្រ ឬ​ទទួល​បាន​ពី​ការ​ចំណាយ ដែល​ផ្ទុយ​ទៅ​នឹង​គោល​បំណង​នៃ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ឡើយ ។

ទស្សនៈ និង បេសកកម្ម 

Vision: Empowered consumers, and a visionary, inclusive financial sector now and for future generations.

Mission: The ACLEDA Financial Trust will be a dynamic action center that aims to advance the state of financial inclusion by supporting innovative initiatives, enhancing the value of the financial sector to people, economy, environment, society and culture.

We support financial and educational initiatives that aim to add value to financial sectors in the Mekong region by promoting economic and educational opportunity for poor and low-income people, particularly youth.

Our Goal is to advance financial inclusion by:

  • Meeting the original donors objectives to improve opportunities for poor and low-income people through access to financial services, increased financial capability, human resource development and improved business acumen.
  • Establishing, increasing and enriching the pool of resources active in regional financial sectors, with a focus on finance as well as expertise in human resources development, financial education, and business development for entrepreneurs.
  • Expanding regulation, organizational forms, products, services and expertise to build and maintain a healthy financial sector that serves poor and low-income people, particularly youth.
  • Supporting both the demand and supply side of financial and educational services applying the expertise of regional talent and building a network for regional exchange and application of lessons and pilots.
  • Becoming a vital and active contributor to increasing financial inclusion through the ACLEDA Bank Network, NGOs, MFIs.
  • Serving as a leader for the support of high quality pilots of "branded products" directly in the financial services field or with formal educational institutions and informal educational initiatives.

ក្រុម​ប្រឹក្សាភិបាល​បរធនបាល 

  • បណ្ឌិត អ៊ិន ចាន់នី, តតិយជន, ប្រធាន​ក្រុមប្រឹក្សាភិបាល
  • លោកស្រី ម៉ារ អមរា, តតិយជន, អនុប្រធាន​ក្រុមប្រឹក្សាភិបាល
  • លោក Bretton G. Sciaroni, តតិយជន, អភិបាល
  • លោកស្រី Heather Clark, តតិយជន, អភិបាល
  • លោក Harald Huttenrauch, តតិយជន, អភិបាល

តម្លៃ​ចម្បង 

  • Good governance.
  • Transparent performance standards.
  • Individual and Corporate honesty and integrity.
  • Creation of financial wealth through growth and good stewardship.
  • Care for the environment through Green Finance.
  • Innovation to create opportunity to participate in society and economy.
  • Sharing experience openly with others.
  • Maintaining the highest quality of service in finance, professional development and financial education.

Strategic Areas of Focus 

  • Professional Development Services for the financial sector.
  • Financial Education for youth.
  • Financial Education and Business Development services for micro, small and medium scale entrepreneurs.
  • Green Finance partnerships.
  • Conducive regulation and organizational innovation.
  • Innovation in educational and financial products and delivery systems.
ព័ត៌មាន​ទំនាក់ទំនង

ការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី

អាសយដ្ឋាន ៖ អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ទូរស័ព្ទ ៖ ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ ៖ ០២៣ ៤៣០ ៥៥៥
ប្រអប់សំបុត្រ ៖ ១១៤៩
អ៊ីម៉ែល ៖ acledaft@acledaft.com